កោះ
អត្ថន័យ (6)
-
1
កិរិយាសព្ទ
ហៅដោយអំណាចអាជ្ញា
ឧទាហរណ៍ ដីកាកោះ។
-
2
កិរិយាសព្ទ
លើកផ្គងឡើង; ច្រើននិយាយតែខាងធ្នូសរ
ឧទាហរណ៍ កោះសរតម្រង់។
-
3
កិរិយាសព្ទ
ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឱ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ
ឧទាហរណ៍ យកស្ករទៅកោះទឹកកុំឱ្យស្រមោចស៊ីបាន។
-
4
កិរិយាសព្ទ
ថ្ពក់
ឧទាហរណ៍ ក្បឿងកោះជាប់នៅដៃរណែង។
-
5
នាម
អវយវៈក្នុងពោះបក្សី, ក្រពះបក្សី
ឧទាហរណ៍ កោះមាន់, កោះទា។
-
6
ប.
ពាក្យសម្រាប់និយាយផ្សំនឹងកៀនថាកៀនកោះគឺកន្លៀតចន្លោះតូច
ឧទាហរណ៍ រកសព្វកៀនកោះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)