ចម្ប៉ា
អត្ថន័យ (3)
-
1
នាម
ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ ( នគរធំ ), ជាដែនរបស់ពួកមនុស្សជាតិចាម្ប៍ឬចាម។ល។លុះចំណេរកាលតមកពួកមនុស្សជាតិត័ងកៀមានអំណាចគ្របសង្កត់លើក៏ដេញកម្ចាត់ពួកចាមចេញអស់។ល។ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថាចាមៗរៀងមកដល់សព្វថ្ងៃនេះ។ល។ពួកត័ងកៀតាំងនាមដែនចម្ប៉ាទាំងមូលហៅថាអណ្ណាមជាប់រៀងមក។ល។គោលចារឹកនិងបុរាណវត្ថុជាកេរដំណែលរបស់ពួកចាមច្រើនមានប្រាកដនៅតំបន់ទួរ៉ានក្នុងដែនអណ្ណាមសព្វថ្ងៃនេះ។
-
2
នាម
ឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់; មានពីរយ៉ាងគឺចម៉្បាស, ចម៉្បាក្រហម។
-
3
នាម
ឈ្មោះរាជធានីមួយរបស់ដែនអង្គៈក្នុងមជ្ឈិមប្រទេស ( ឥណ្ឌា ) ពីក្នុងបុរាណសម័យយូរហើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)