កាត់
អត្ថន័យ (7)
-
1
កិរិយាសព្ទ
ផ្ដាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម
ឧទាហរណ៍ កាត់ឈើ, កាត់សក់, កាត់សំពត់។
-
2
គុណនាម
ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នាឬអំពីមេបាដែលមានជាតិឬទ្រង់ទ្រាយទីទៃពីគ្នា
ឧទាហរណ៍ កូនកាត់, កូននេះកាត់ទៅខាងម្ដាយ។
-
3
កិ., គុ.
ឆេះ; ដែលឆេះ
ឧទាហរណ៍ ឧសនេះកាត់ល្អ។
-
4
កិរិយាសព្ទ
ទស្សន៍ទាយ, ស្មានទុកជាមុនតាមរយៈអំណះអំណាងអ្វីមួយ
ឧទាហរណ៍ កាត់លេខឆ្នោត, កាត់សប្ដិ, កាត់ប្រស្នា។
-
5
កិរិយាសព្ទ
( ព . ប្រ .) ដើរតម្រង់; សំដៅឆ្ពោះ ( ហាក់ដូចគេកាត់ផ្ដាច់ចំកណ្ដាលអ្វីៗ)
ឧទាហរណ៍ កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ។
-
6
កិរិយាសព្ទ
កកេរបំផ្លាញ
ឧទាហរណ៍ កណ្ដុរកាត់ខោអាវអស់។
-
7
កិរិយាសព្ទ
បំផ្លាញដោយប្រតិកម្មគីមី
ឧទាហរណ៍ អាស៊ីដកាត់បន្ទះដែក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)