កក់
អត្ថន័យ (5)
-
1
កិរិយាសព្ទ
ជម្រះសក់ឱ្យស្អាត
ឧទាហរណ៍ កក់សក់។
-
2
កិរិយាសព្ទ
ធ្វើឱ្យទទឹកជោក
ឧទាហរណ៍ ភ្លៀងកក់។
-
3
កិរិយាសព្ទ
បញ្ចាំទុកមុន, ឱ្យមុនជាការបញ្ចាំចិត្ត
ឧទាហរណ៍ ខ្ញុំបានកក់ប្រាក់ឱ្យគេរួចហើយ។
-
4
នាម
ឈ្មោះស្មៅទឹកមួយពួកសម្រាប់ប្រើជាធ្វើកន្ទេល
ឧទាហរណ៍ កក់មានច្រើនប្រភេទគឺកក់មូល, កក់ជ្រុង, កក់ចែងម៉ែង។ល។
-
5
នាម
ឈ្មោះប្រដាប់ម្យ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក
ឧទាហរណ៍ ទឹកធ្លាក់ចេញពីកក់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)