ឧបនិស្ស័យ
នាម
អត្ថន័យ
-
1
នាម
កុសលធម៌ដែលដេកឬអាស្រ័យនៅក្នុងខន្ធសន្តានគឺកុសលដែលបានកសាងសន្សំអប់រំទុកមក, សំណាង, ភ័ព្វព្រេងសំណាង; ចំណុចចិត្ត
ឧទាហរណ៍ មានឧបនិស្ស័យបរិបូណ៌មានកុសលក្រាស់ក្រែល។ក្នុងគម្ពីរពុទ្ធសាសនាថាឧបនិស្ស័យមាន៣យ៉ាងគឺ១- ទានូបនិស្ស័យសំណាងដែលបានសាងទុកមកដោយការបរិច្ចាគទ្រព្យធ្វើទាន; ២- សីលូបនិស្ស័យសំណាងដែលបានសាងទុកមកដោយការរក្សាសីល; ៣- ភាវនូបនិស្ស័យសំណាងដែលបានសាងទុកមកដោយភាវនា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)