ឧបជាតិច្ឆន្ទ
អត្ថន័យ
-
1
នាម
ឆន្ទឬកាព្យមានលំនាំសូរសព្ទបទលាយគ្នាដោយឥន្ទវជីរនិងឧបេន្ទវជីរគឺត្រង់បាទទី១និងទី៤ដូចឧបេន្ទវជិរច្ឆន្ទត្រង់បាទទី២និងទី៣ដូចឥន្ទវជិរច្ឆន្ទ។ជាឈ្មោះឆន្ទឬគាថាមួយយ៉ាងសម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយស្រួលឬប្រើជាភាសាខ្មែរក៏បានប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗមាន១១អក្សរ; ត្រង់បាទទី១និងទី៤ : អក្សរទី១, ២, ៣, ជាជគណៈគឺគណៈដែលមានអក្សរទី១និងទី៣ជាលហុទី២ជាគរុ, អក្សរទី៧, ៨, ៩ក៏ជាជគណៈដែរ ( អក្សរទី១, ៣, ៧, ៩ជាលហុទី២, ៨ជាគរុ ); អក្សរទី៤, ៥, ៦ជាតគណៈគឺគណៈដែលមានអក្សរទី១និងទី២ជាគរុទី៣ជាលហុ ( គរុដើមគរុកណ្ដាលលហុចុង ); ត្រង់បាទទី២និងទី៣ : អក្សរទី១, ២, ៣, ជាតគណៈ, អក្សរទី៤, ៥, ៦, ក៏ជាតគណៈដែរ; អក្សរទី៧, ៨, ៩ជាជគណៈ; អក្សរទី១០, ១១ជាគរុ; បាទទី១និងទី៤ដូចគ្នា, បាទទី២និងទី៣ដូចគ្នា ( ពាក្យប្រាប់មេឧបជាតិច្ឆន្ទនេះថាអនន្តរោទីរិតលក្ខណាចេ, បាទាវិមិស្សាឧបជាតិយោតា, ឯវំកិលញ្ញាសុបិមិស្សតាសុ, វទន្តិជាតីស្វិទមេវនាមំ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)