ឧត្បាត
អត្ថន័យ
-
1
ន., គុ.
ហេតុឬភាពអាក្រក់ដែលបណ្ដាលកើតឡើងខុសពីធម្មតា; ផ្នូលនៃគ្រោះកាច, នៃហេតុអាក្រក់; អាភេទ; ចង្រៃ
ឧទាហរណ៍ កើតឧត្បាតក្នុងស្រុក។សត្វឧត្បាត, មនុស្សឧត្បាត, សម្ដីឧត្បាតសត្វ, មនុស្ស, សម្ដីដែលជាអាភេទឬជាផ្នូល, ជាចង្រៃ (ដូចជាគោមានជើង៥, មនុស្សត្រងិលដៃទាំងពីរគឺគ្មានដៃទាំងពីរពីកំណើត, សម្ដីពួកក្មេងដែលបណ្ដាលជាផ្នូលអាក្រក់ជាដើម)។ (ព.កា.) បញ្ជាក់ពីឧត្បាតថាពុទ្ធសាសនាមានន័យចែងថាឧត្បាតចង្រៃកើតមានព្រោះកម្មដែលពុំប្រពៃឥតមានហេតុអ្វីក្រៅពីកម្មឡើយ។កម្មចាស់ឬថ្មីជាកម្មអប្រីយ៍ដែលសត្វធ្វើហើយកម្មនោះផ្ដល់ផលឱ្យពុំកន្តើយកម្មនោះអស់ហើយក៏លែងផ្ដល់ផល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)