ឥន្ទ្រជិត
នាម
អត្ថន័យ (3)
-
1
នាម
ឈ្មោះយក្សម្នាក់ជាបុត្រនៃរាពណ៍ ( មាននិយាយក្នុងរឿងរាមកេរ្តិ៍ ); ហៅឥន្ទជិតក៏បាន។
-
2
នាម
ខ្មែរប្រើពាក្យនេះជាឈ្មោះកាព្យឬបទមួយប្រភេទហៅថាកាព្យឥន្ទ្រជិតឬបទឥន្ទ្រជិតមានលក្ខណៈដូចគ្នានឹងបទព្រហ្មគីតិប៉ុន្តែមានដំណើរបទលោតៗ ( ច្រើនហៅបទឥន្ទជិតជាង )។
-
3
នាម
ឈ្មោះម្នាស់មួយប្រភេទផ្លែតូចៗភ្នែកញឹកសាច់ស្និទ្ធមានរសផ្អែមពីសា
ឧទាហរណ៍ ម្នាស់ឥន្ទ្រជិតឬម្នាស់ឥន្ទជិត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)