អាវាសែ
គុណកិរិយាគុណនាម
អត្ថន័យ
-
1
គុ.កិ., គុ.
ណែលណោល, តែលតោល, ដែលឥតទីពឹងពំនាក់, ដែលសាត់អណ្ដែតទៅមកតាមតែបាន
ឧទាហរណ៍ មនុស្សអាវាសែ; ដើរអាវ៉ាសែ (ប្រើជាអវាសែឬអវ៉ាសែក៏មាន; បា. អវាសដែលគ្មានលំនៅ, ដែលឥតមានទីសម្នាក់អាស្រ័យ)។ (ព.កា.) សម្រាប់ឱ្យនឹកឃើញជនអាវ៉ាសែធ្លាប់ឃើញច្រើនតែលុបលាងគុណគេបើគេសង្គ្រោះហ៊ានឈ្លោះនឹងគេជួនឱ្យទោសទ្វេដ៏សឹងតែមាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)