ទ្រព្យអារទ្រព្យផុត
អត្ថន័យ
-
1
ទ្រព្យសម្បត្តិរបស់គូស្វាមីភរិយាទាំងពីរនាក់ដែលអារឥតកូនហើយអ្នកទាំងពីរនោះឥតបានប្រគល់ឱ្យដល់ញាតិឬដល់បុគ្គលណាមួយសោះឡើយ, លុះឥតអំពីអ្នកទាំងពីរនាក់នោះទៅ, ទ្រព្យសម្បត្តិនោះត្រូវបានជាប្រយោជន៍នៃឃ្លាំងព្រះរាជទ្រព្យឬជាប្រយោជន៍ឃ្លាំងរបស់រាជការគឺត្រូវទុកជាសម្បត្តិរបស់ប្រទេសជាតិតទៅ
ឧទាហរណ៍ ស្រែនិងចម្ការនោះជាទ្រព្យអារទ្រព្យផុតនៃតា "ក. " យាយ "ច. "។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)