អាម
អត្ថន័យ (2)
-
1
ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឩមថាឩមអាមអាគមដែលមានពាក្យឩមផ្ដើមជាមុន
ឧទាហរណ៍ ខ្ញុំមិនចេះឩមអាមស្ដោះផ្លុំអ្វីទេចេះតែថ្នាំកែរោគតាមបន្ទាល់។ (ព.កា.) អាគមឩមអាមព្រះពុទ្ធទ្រង់ហាមមិនឱ្យអ្នកបួសរៀនសូត្រកួចកាន់ក្រណាន់ជ្រុលជ្រួសភ្លេចគិតសីលផ្នួសដើរស្ដោះព្រួសគេ។
-
2
គុណកិរិយា
ពាក្យឆ្លើយ, ឆ្លើយទទួល " ករុណា, កណា, បាទ, ច៎ាស, ចា, ច៎ា, អើ ...", ដូចជាអាមភន្តេ! ករុណាទានប្រោស! ( សម្រាប់ប្រើតែខាងសំ . និងបា .)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)