អាណត្តិ
អត្ថន័យ (4)
-
1
នាម
ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាស់ឬចំណាំ
ឧទាហរណ៍ ធ្វើតាមអាណត្តិ, ប្រតិបត្តិតាមអាណត្តិ។
-
2
នាម
ការមត់គ្នា, ការណាត់គ្នា; ការសន្យាគ្នា, ប្ដេជ្ញា
ឧទាហរណ៍ ត្រូវចូលកាន់ទីប្រជុំតាមអាណត្តិ។
-
3
នាម
ក្នុងវេយ្យាករណ៍អាណត្តិថា " សេចក្ដីបង្គាប់ " ប្រើពាក្យថា " ចូរ —, ចូរ — ចុះ, — ចុះ "
ឧទាហរណ៍ អ្នកទាំងឡាយចូរខំប្រឹងរៀន!, ចូរគោរពកោតក្រែងអ្នកមានគុណ!; ចូរនាំគ្នាទៅចុះ!; ហ៏, យកចុះ!។
-
4
នាម
រយៈពេលមួយកំណត់ដែលសភាឬរដ្ឋាភិបាលជាប់ឆ្នោតឬមន្ត្រីចាត់តាំងស្ថិតនៅកាន់អំណាចរបស់ខ្លួន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)