អាចម៍កន្លង់
អត្ថន័យ
-
1
នាម
( ព . ប្រ .) កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្ដារ ( ដោយដែកកណ្ដារ ) ជាដើមស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ ( ពាក្យក្រាបទូលក្សត្រិយ៍ថាមូលកន្លង់ឬកម្ទេចដែកខួងជាដើម )
ឧទាហរណ៍ (ព.កា.) ប្រើអាចម៍ថាមូលវិញរីពាក្យណាៗខាងដើមមានថាអាចម៍ៗនេះផ្សំត្រូវស្ដីថាមូលខាងដើមទើបសមនឹងក្សត្រិយ៍ឧត្តមដែលត្រូវកោតក្រែង។ពាក្យមូលកន្លង់ជាវាចាផ្ចង់ដោយក្ដីរអែងគោរពមហាក្សត្រិយ៍ជាព្រះគម្ដែងចាស់បូរាណតែង- តែស្ដីយ៉ាងហ្នឹង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)