អាគម
នាម
អត្ថន័យ (2)
-
1
នាម
ការមក, ដំណើរមកដល់; ការរៀនសូត្រ; សេចក្ដីដឹង; ការចេះដឹង; គម្ពីរ, សាស្ត្រឬសាស្ត្រា, ពុទ្ធមន្ត; គាថាដែលរៀនចេះចាំតៗគ្នាមក; របៀន។
-
2
នាម
( ព . វ .) អក្សរដែលចុះថែមមក, សម្រាប់បាលីភាសា, ដូចជាចតុ + អរិយសច្ចចុះរថែមមកជាចតុរហើយធ្វើអជាអា > ចតុរារិយសច្ច " អរិយសច្ចបួន "; អក្សររដែលចុះថែមហៅថារអាគម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)