អាការ
នាម
អត្ថន័យ (2)
-
1
នាម
គ្រឿងសម្គាល់, លក្ខណៈជាគ្រឿងសម្គាល់, ជាគ្រឿងសង្កេត; រូបរាង, ទ្រង់ទ្រាយ; ភិនភេទ, ភិនភាគ; វិធី, បែបបទ, បែបភាព, លំនាំ; ទំនង; ឫកពា, កិរិយា; សភាព; គុណសម្បត្តិ
ឧទាហរណ៍ អាការរោគ, ចេញអាការឱ្យដឹងថាល្អឬអាក្រក់។
-
2
នាម
ចំណែកឬអវយវៈតូចធំរបស់រូបកាយ
ឧទាហរណ៍ បព្វជិតគួរពិចារណាអាការ៣២មានសក់, រោម, ក្រចក, ធ្មេញ, ស្បែកជាដើមឱ្យឃើញជាក់ច្បាស់ថាជាបដិកូល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)