អវគ្រហៈ
អត្ថន័យ (2)
-
1
នាម
គ្រឿងជំទាស់, គ្រឿងរារាំង, ហេតុដែលនាំឱ្យទើសទាក់, ឧបសគ្គ
ឧទាហរណ៍ ទៅមកពុំបានព្រោះមានអវគ្រហៈ។
-
2
នាម
ក្នុងវេយ្យាករណ៍សំស្ក្រឹតប្រើជាឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានស្រដៀងនឹងរាងដងកណ្ដៀវខ្មែរ (ៜ) នេះ ( ហៅថាអវគ្រហៈ “ វណ្ណយុត្តជាគ្រឿងធ្វើស្រៈអៈឱ្យខ្ចាត់ចេញ ”), សម្រាប់ប្រើតបទសន្ធិជាជំនួសស្រៈអ, មានវិធីប្រើដូចគ្នានឹងអាប៉ុស្ត្រុហ្វិ៍ Apostrophe បារាំងសែស (') នេះ, ប្រើចំពោះតែភាសាសំស្ក្រឹត, ដូចជាសោអបិ > សោៜបិ, សោអហំ > សោៜហំ, តេអបិ > តេៜបិជាដើម; បើភាសាសំស្ក្រឹតដែលសរសេរជាអក្សរបារាំងប្រើជា So'pi, so'ham, te'pi។ខាងភាសាបាលីមិនមានវណ្ណយុត្តនេះឡើយ, ប៉ុន្តែក្នុងវេយ្យាករណ៍បាលីបើត្រូវការប្រើ (') នេះ ( តាមសម័យនិយម ) ជាសោ ' បិ, សោ ' ហំ, តេ ' បិ ... ក៏បាន ( ដើម្បីឱ្យស្រឡះភ្នែក )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)