រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អបាយមុខ

នាម

អត្ថន័យ

  1. 1

    នាម

    ហេតុ​ឬ​អំពើ​ឬ​ផ្លូវ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស

    ឧទាហរណ៍ ពាក្យកាព្យបញ្ជាក់អំពីបាយមុខ​៨​យ៉ាងថា​អបាយមុខបួន​បើរាប់ផ្ទួនមានប្រាំបី​មួយគឺការលេងស្រី​ពីរគឺក្ដីសេពសុរា។​បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា​បួនគឺល្បែងពាលា​លេងភ្នាល់គ្នាបង្ហិនធន។​ប្រាំគឺការសេពគប់​ជនឧបទ្រពជាមិត្រពន្ធ​ប្រាំមួយគឺជាតិជន​ខ្ជិលច្រអូសហួសប្រមាណ។​ប្រាំពីរដើរលេងយប់​ត្រាតែងប់ពុំសូវខាន​ប្រាំបីគឺរាប់អាន​មើលមហោស្រពត្រាតែញៀន។​ប្រាំបីនេះអ្នកឈ្លាស​ខ្លាចវិនាសរែងអៀនប្រៀន​ជួនកាលគេចវេះវៀន​ព្រោះក្រែងញៀនឈប់ពុំបាន។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម