អប់រំ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
អប់បង្ហប់ផ្សែងឬបង្ហប់ចំហាយ។
-
2
កិរិយាសព្ទ
( ព . ប្រ .) ហាត់ចិត្ត, បង្វឹកចិត្ត; ជួសជុលចំពោះវិជ្ជាឬកិរិយាមារយាទ, ហ្វឹកហាត់ឱ្យស្ទាត់ជំនាញជាងមុន, កែឱ្យបានល្អប្រពៃជាងមុនជាលំដាប់; ខំប្រឹងបំពេញឧបនិស្ស័យឱ្យបរិបូណ៌, ខំកសាងសន្សំបុណ្យកុសលរក្សាទុកពុំឱ្យមានហ្មង, មិនឱ្យមានថ្នាំងថ្នាក់; បន្ទុំបារមី
ឧទាហរណ៍ ព្រះបរមពោធិសត្វបានអប់រំបន្ទុំបារមីអស់កាលយូរអង្វែង។
-
3
នាម
ឈ្មោះក្រសួងរដ្ឋមន្ត្រីកាន់កាប់មុខការផ្នែកខាងការអប់រំ, ការសិក្សា
ឧទាហរណ៍ ក្រសួងអប់រំយុវជននិងកីឡា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)