រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អនេកត្ថសំខ្យា

នាម

អត្ថន័យ

  1. 1

    នាម

    សំខ្យា​សព្ទ​ប្រាប់​សេចក្ដី​ថា " ច្រើន " គឺ​សត, សហស្ស​កុំ​ប្រែ​ថា " រយ, ពាន់ " ឱ្យ​ប្រែ​ថា " ច្រើន " ឬថា " អនេក " វិញ, ដូច​ជា​សតបទី, សហស្សបទី " សត្វ​មាន​ជើង​ច្រើន " គឺ​ម្រើម​ព្រះ, ក្អែប; សត​តេជះ " មាន​តេជះ​ច្រើន ", សហស្ស​រំសី " មាន​រស្មី​ច្រើន " ( ព្រះ​អាទិត្យ ); សត​បុញ្ញ​លក្ខណៈ " មាន​លក្ខណៈ​នៃ​បុណ្យ​ច្រើន " ( ព្រះ​សម្មា​សម្ពុទ្ធ ); សហស្ស​នេត្ត " មាន​បញ្ញា​ចក្ខុ​ច្រើន " គឺ​អាច​ដឹង​នូវ​ហេតុ​ដ៏​ច្រើន​ក្នុង​ការ​គិត​មួយ​រំពេច​ក៏​អាច​ឃើញ​ភ្លាម​ៗ ( ព្រះ​ឥន្ទ្រ ); សហស្ស​ធនុ​ឬ​សហស្ស​ធ្នូ " ធ្នូ​មាន​ទម្ងន់​ច្រើន " ឬក៏​សហស្សត្ថាម​ធ្នូ " ធ្នូ​ធ្ងន់​ច្រើន​បើ​លុះ​តែ​កម្លាំង​មនុស្ស​ច្រើន​នាក់​ទើប​អាច​លើក​រួច​ឬ​យឹត​បាញ់​បាន "។​លក្ខ​កុំ​ឱ្យ​ប្រែ​ថា " គ្រឿង​ចំណាំ, គ្រឿង​កំណត់ " ឱ្យ​ប្រែ​ថា " សែន, មួយ​សែន ", ដូច​ជា​លក្ខ​សំវច្ឆរៈ " មួយ​សែន​ឆ្នាំ ", លក្ខ​កប្ប​ឬ​លក្ស​កល្ប " មួយ​សែន​កប្ប, មួយ​សែន​កល្ប៍ "។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម