អនុមានរួម
អត្ថន័យ
-
1
នាម
វីធីនៃការពិចារណាដែលទាញសេចក្ដីសន្និដ្ឋានចេញពីសច្ចភាពឬករណីដោយឡែកៗទៅរកសច្ចភាពសាកលឬការធ្វើទូទៅនីយកម្មលើមូលដ្ឋាននៃសច្ចភាពឬក៏ករណីដោយឡែកៗមួយចំនួនផ្អែកលើតក្កសាស្ត្រ។សេចក្ដីសន្និដ្ឋានរបស់អនុមានរួមជាទូទៅមានសភាពប្រហែលជាជាងសភាពពិតដាច់ខាត
ឧទាហរណ៍ ដែកចម្លងអគ្គិសនីទង់ដែងចម្លងអគ្គិសនីប្រាក់ចម្លងអគ្គិសនី។ដែកទង់ដែងប្រាក់ជាលោហៈ។ដូច្នេះអនុមានរួមគឺលោហៈទាំងអស់ចម្លងអគ្គិសនី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)