អនិស្សរភាព
អត្ថន័យ
-
1
ភាវៈឬភាពនៃអ្នកដែលមិនមែនជាឥស្សរៈ; ដំណើរមិនមែនជាធំលើគេ
ឧទាហរណ៍ (ព.កា.) ប្រើជាអនិស្សរោ, អនិស្សរា, អនិស្សរំក៏បាន, ដូចជាកាព្យថាកាលខ្លួននៅក្មេងកុំយកការលេងមកធ្វើជាមុខត្រូវខំរៀនសូត្រកុំស៊ុកគ្រលុកសន្សំទ្រព្យទុកតាមវ័យកុំធ្លោយ។ដល់ចាស់ជរាអនិស្សរាកម្លាំងថយខ្សោយធ្វើអ្វីពុំកើតភ្លេចមុខភ្លេចក្រោយគួរកុំបណ្ដោយឱ្យខាតវេលា។អាយុជីវិតភ្លេចពុំបានគិតអាទិត្យចន្ទ្រាថ្ងៃស៊ីយប់ស៊ីខ្ទេចខ្ទីអាត្មាដល់ពេលអនិច្ចាទើបភ្ញាក់ខ្លួនព្រើត។ឬមួយបែបទៀតថាខ្លួនប្រាណជនចាស់ទ្រមតាមចំណាស់អនិស្សរាធ្វើអ្វីលែងកើតរស់តែមាត់ថាអ្នកមានប្រាជ្ញាគួរកាន់សុចរិត។តាំងពីខ្លួនក្មេងកុំគិតតែលេងភ្លាំងភ្លេចការណ៍ពិតលុះដល់ខ្លួនចាស់ទើបកាន់សុចរិតរូបកាយមិនស្បិតស្ដាប់ចិត្តចង់ឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)