រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អញ្ចាញ

នាម

អត្ថន័យ (3)

  1. 1

    នាម

    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ដើម​តូច​មែក​សាង​ញ៉ាង​ស្លឹក​រង្វើល​ៗ​ផ្កា​លឿង​ផ្លែ​មូល​ៗ​ស្តួច​ខាង​ក្បាល​សណ្ឋាន​កដប​វេលា​ទុំ​មាន​សម្បុរ​លឿង​ផ្លែ​ចាស់​ប្រើ​ការ​ធ្វើ​ជា​តំណាប់​បាន

    ឧទាហរណ៍ ដើមអញ្ចាញច្រើនដុះក្នុងទំនាប​ឬ​ក្នុងព្រៃរនាម។

  2. 2

    នាម

    ស្នាម​ក្រឡាញ​ៗ​នៅ​បាត​ដៃ​បាត​ជើង, ម្រាម​ដៃ​ម្រាម​ជើង

    ឧទាហរណ៍ អញ្ចាញដៃ, អញ្ចាញជើង (លាយដៃ, លាយជើង)។

  3. 3

    នាម

    សាច់​ដែល​ស្ទប​ស្រោប​អវយវៈ​ឬសាច់​ដែល​ជ្រួញ​ៗ​ខ្ពស់​ៗ​ទាប​ៗ​ស្រោប​អវយវៈ​ឯ​ទៀត

    ឧទាហរណ៍ អញ្ចាញធ្មេញ, អញ្ចាញក្រចក។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម