អង្សា
អត្ថន័យ (5)
-
1
នាម
ស្មា ( រ . ស .) ព្រះអង្សាស្មាក្សត្រិយ៍។
-
2
នាម
ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុំឬជ្រុង
ឧទាហរណ៍ មុំ៩០អង្សា។
-
3
នាម
( ព . ហ .) ឈ្មោះមាត្រារង្វាស់ល្វែងរាសី ... (៣០អង្សាជា១រាសី, ១២រាសីជា១រាសិចក្រឬ១ចក្ររាសីមាន៣៦០អង្សា ...)។
-
4
នាម
កម្រិតគំនូសលេខលើប្រដាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម
ឧទាហរណ៍ កម្ដៅឡើងដល់៤០អង្សា។
-
5
នាម
ពាក្យហៅថ្ងៃទាំង៧តាំងពីអាទិត្យដល់សៅរ៍ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស ( តាមក្បួនព្រាហ្មណ៍ ) ហៅថាអង្សាឬអង្សាកំណើតគឺតម្រូវដោយកំណត់ថាឆ្នាំជូតនិងឆ្នាំមមែអង្សាអាទិត្យ; ឆ្នាំឆ្លូវ, វកអង្សាចន្ទ្រ; ឆ្នាំខាល, រកាអង្សាអង្គារ; ឆ្នាំថោះ, ចអង្សាពុធ; ឆ្នាំរោង, កុរអង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់អង្សាសុក្រ; ឆ្នាំមមីអង្សាសៅរ៍; តាមចាស់ៗធ្លាប់ចំណាំមកថាមនុស្សចាស់ជរាដល់វេលានឹងស្លាប់ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លួនឬក្នុងថ្ងៃដើមអង្សា ( មុនថ្ងៃអង្សា១ថ្ងៃ ) ឬក៏ក្នុងថ្ងៃចុងអង្សា ( ក្រោយថ្ងៃអង្សាមួយថ្ងៃ ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)