គោម
អត្ថន័យ (3)
-
1
នាម
ប្រទីបមានឡត, មានប្រឆេះ, មានលំផូង; មានច្រើនបែបច្រើនយ៉ាងរូបរាងសណ្ឋានផ្សេងៗគ្នា, សម្រាប់ប្រើកាន់លើកដាក់បានហៅថាគោមដៃ; សម្រាប់ព្យួរហៅថាគោមព្យួរ ...។
-
2
នាម
ក្រឡាបួនជ្រុងឬក្រឡាមានសណ្ឋានផ្សេងៗដែលមាននៅសំពត់ឬនៅខ្លួនសត្វមានពស់ថ្លាន់ជាដើមឬក្រឡាឥដ្ឋពណ៌ជាដើម
ឧទាហរណ៍ គោមហូល, គោមពស់ថ្លាន់។
-
3
នាម
ឈ្មោះចានមួយយ៉ាងរាងក្រឡូមធំជាងចានសម្ល
ឧទាហរណ៍ ចានគោម, សម្លមួយគោម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)