ឡើងចាង
កិរិយាសព្ទគុណនាម
អត្ថន័យ
-
1
កិ., គុ.
បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់
ឧទាហរណ៍ ថ្នមកូនហួសពេកទាល់តែឡើងចាងអស់; វាឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ទៅហើយឥតស្ដាប់បង្គាប់ទេ!; មាតាបិតាមិនស្ដីមិនថាមិនគិតរាក់ជ្រៅបណ្ដោយឱ្យកូនរហូតដល់ចៅឡើងចាងឃោរឃៅប្រដៅអស់កើត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)