ឡ
អត្ថន័យ (3)
-
1
នាម
តួអក្សរទី៧ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឡមានអក្ខរសូរអន្តរជាតិ [l] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅជើងធ្មេញនិងជាសូរលំហូរអឃោសៈ។
-
2
នាម
គុកឬជើងក្រានគុកធំទូលាយបិទភ្ជិតទុកឱ្យមានប្រហោងតែត្រង់កន្លែងដែលត្រូវទុកសម្រាប់ដុតឥដ្ឋជាដើមបង្ហប់កម្ដៅឱ្យឆ្អិន
ឧទាហរណ៍ ឡឥដ្ឋ, ឡក្បឿង, ឡធ្យូង។
-
3
ឧទានសព្ទ
សូរស្រែកឬយំឮខ្លាំង
ឧទាហរណ៍ ស្រែកឡ, យំឡ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)