ហោ
អត្ថន័យ (5)
-
1
កិរិយាសព្ទ
ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង
ឧទាហរណ៍ ហោស្ករស។
-
2
នាម
កញ្ចប់ដែលខ្ចប់ជារាងច្រឡោឬជារាងបួនជ្រុង
ឧទាហរណ៍ ឈើគូសមួយហោ, បារីថ្នាំខ្មែរមួយហោ។
-
3
គុណនាម
ដែលមានសាច់ប៉ោងឬជ្រួញខ្លះដោយអន្លើមិនរាបស្មើ ( ចំពោះតែវត្ថុមានសាច់ទន់យ៉ាងដូចសំពត់ឬក្រដាសជាដើមដែលដេរឬបត់, ខ្ចប់ជាជាន់ )
ឧទាហរណ៍ សង្ឃាដីឡើងសាច់ហោមួយផ្ទាំង; ដេរប្រយ័ត្នកុំឱ្យហោ!។
-
4
គុណនាម
ល្អ; ត្រូវ
ឧទាហរណ៍ ធ្វើយ៉ាងហ្នឹងមិនហោទេ!(ព.សា.)។
-
5
នាម
មន្ទីរ
ឧទាហរណ៍ ហោព្រះបាទ, ហោត្រៃ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)