ហត្ថិលិង្គ
អត្ថន័យ
-
1
នាម
សត្វបក្សីមួយប្រភេទមាឌធំសម្បើមមានរូបសណ្ឋានស្រដៀងនឹងដំរីមានចំពុះមានក្រញាំជើងធំមាំមានចំអេងស្លាបធំវែងអាចឆាបឆក់សត្វធំៗមានម្រឹគជាដើមយកធ្វើជាចំណីរបស់វាបានមានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្តវាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថាសត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទបរន្តបៈវានាំយកព្រះនាងទៅដាក់លើប្រគាបឈើព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រគឺឧទេនកុមារដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតាមានព្រះកិត្តិនាមថាព្រះបាទឧទេនទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃមានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណីឱ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិកយកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យក្នុងរជ្ជកាលសម័យបុរាណមានពាក្យថាឧទេនៗមានភក្ដីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ឃើញថាក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន ( ប្រើជាហត្ថីលិង្គឱ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)