ស្អំ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
កម្ដៅផ្ទាល់លើសាច់ដែលហើមឬដែលជាំដើម្បីឱ្យស្រកឬកុំឱ្យហើម; កម្ដៅផ្ទាល់ដល់សាច់ដែលពិការឱ្យបាត់ឈឺឱ្យរួញ, ឱ្យស្វិត; ប្រើមធ្យោបាយផ្សេងទៀតដើម្បីបំបាត់ការឈឺចាប់
ឧទាហរណ៍ ស្អំជើង; ស្អំឫសដូងបាត; ស្អំទឹកកកលើពោះ, ស្អំសរសៃដោយម៉ាស៊ីនស្អំ។
-
2
នាម
ឈ្មោះឈើមួយប្រភេទស្លឹកល្អិតក្លិនស្អុយបន្តិចៗ, ប្រើការជាអន្លក់ឬជាបន្លែបានតាមដោយចំណូលដែលធ្លាប់បរិភោគ
ឧទាហរណ៍ សម្លស្អំ។
-
3
ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យស្អាតថាស្អាតស្អំគឺស្អាតសមរម្យ, ស្អាតមិនទាស់ភ្នែក; មិនសៅហ្មង, មិនមានមន្ទិល ( ដោយប្រការណាមួយ )
ឧទាហរណ៍ កន្លែងស្អាតស្អំ, ធ្វើការស្អាតស្អំ; មនុស្សស្អាតស្អំ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)