ស្វាហាបតិ
នាមឧទានសព្ទ
អត្ថន័យ (2)
-
1
នាម
ព្រះអគ្និឬព្រះអគ្គី ( ភ្លើង )។
-
2
ឧទានសព្ទ
ខ្មែរប្រើជាពាក្យឧទានក្នុងការសូត្រសែកមន្តអាគមឬសូត្ររម្ងាប់ ( ច្រើនប្រើស្វាហាបតិ៍ ) សំដៅសេចក្ដីថា " សូមគោរពព្រះអគ្និ!" ឬ " សូមអញ្ជើញព្រះអគ្និ!" ឬថា " សូមឱ្យក្ដៅដូចភ្លើង!, សូមឱ្យឆេះដូចភ្លើង!, ច្រើនប្រើជាពាក្យផ្ដើមឬជាពាក្យបញ្ចប់មន្តអាគម, ដូចជាឱមសិទ្ធីស្វាហាបតិ៍ស្ដាប់បង្គាប់អញជាគ្រូបាធ្យាយ! ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)