ស្វាយចន្ទី
អត្ថន័យ
-
1
នាម
ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅវេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិចមានជ័របន្តិចៗអាចបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំមានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃគួរប្រជាពលរដ្ឋពេញចិត្តដាំឱ្យបានច្រើនឡើងព្រោះជាសេដ្ឋកិច្ចបន្ទាប់បន្សំមួយប្រភេទក្នុងប្រទេសកម្ពុជាយើងដែរ
ឧទាហរណ៍ គ្រាប់ស្វាយចន្ទីលីងមានរសឈ្ងុយឆ្ងាញ់សម្រាប់បរិភោគមុននាំឱ្យការបរិភោគភោជនាហារមានរសឆ្ងាញ់ជាងធម្មតា (អ្នកស្រុកខ្លះហៅខ្យូវគេនិយាយថាដើមខ្យូវ, ផ្លែខ្យូវ, គ្រាប់ខ្យូវ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)