ស្របាល
គុណនាមគុណកិរិយានាម
អត្ថន័យ (2)
-
1
គុ., គុ.កិ.
ដែលមិនតិចមិនច្រើនឬមិនលើសមិនខ្វះជាងគ្នាប៉ុន្មាន, ប្រដំប្រសងគ្នា; ស្រករគ្នា
ឧទាហរណ៍ ចំណេះស្របាលគ្នា, អាយុស្របាលគ្នា; ចេះដឹងស្របាលគ្នា។
-
2
នាម
ឈ្មោះស្មៅទឹកមួយប្រភេទពួកច្រាច់ពួកត្រកៀតតែធំជាងច្រាច់តូចជាងត្រកៀតប្រើជាបន្លែបាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)