ស្នេហា
អត្ថន័យ
-
1
គុ., ន.
សេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្តស្អិតដូចជ័រ
ឧទាហរណ៍ ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា (ព.ពុ.) ថាស្នេហាសុទ្ធតែកើតមានឯងៗព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេសត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើតព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្មជាដើមជាប្រភពសូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរដោយឥតបាច់រៀនពីគ្រូណាឡើយ ...។ (ច្រើនប្រើក្នុងកាព្យ) ហៃមាសស្នេហាក្រែងបានផ្ដាំថាឱ្យខ្ញុំចូលមកពុំមែនទេឬកែវថ្លៃពន្លកខ្ញុំបានជាមកហើយឱ្យទៅណា? ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)