ស្នាល
ប.
អត្ថន័យ
-
1
ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្និទ្ធថាស្និទ្ធស្នាលស្និទ្ធជិតដិតនឹងគ្នា, ស្និទ្ធឥតរង្កៀស
ឧទាហរណ៍ មនុស្សស្និទ្ធស្នាល; សេចក្ដីស្និទ្ធស្នាល។ស្នាលស្និទ្ធដូចគ្នានឹងស្និទ្ធស្នាលដែរ។ (ព.កា.) ថាសេចក្ដីស្និទ្ធស្នាលមានរសត្រកាលប្រសើរថ្លៃថ្នាជាងអស់រសផងដែលឆ្ងាញ់ពីសាឥតមានភោជនណាប្រដូចស្មើបាន។ដ្បិតរសភោជនទោះឆ្ងាញ់ពេកពន់ចិញ្ចឹមរូបប្រាណឆ្ងាញ់តែមួយពេលពុំយូរប៉ុន្មានស្និទ្ធស្នាលឆ្ងាញ់បានអស់កាលយូរលង់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)