ស្ទើរកោះ
នាម
អត្ថន័យ
-
1
នាម
ផ្ទៃដីស្ដួចជ្រលមវែងដែលមានលំហសមុទ្រឬទន្លេព័ទ្ធស្ទើរនឹងជុំនៅសល់តែភាគតូចស្ដួចទ្រវែងជាប់នឹងផ្ទៃដីខាងត្រើយ, ស្ទើរនឹងទៅជាកោះ; ហៅតាមសំ ., បា ., ស . ថាទ្វីបសាទិស “ ភាគដីដែលស្ទើរឬរកកល់នឹងទៅជាកោះ ”។ហៅថាទៀបកោះក៏បាន
ឧទាហរណ៍ ស្ទើរកោះមលក្កា (ចំណែកនៃប្រទេសម៉ាឡេស៊ីនិងថៃ), ស្ទើរកោះកូឡា, ស្ទើរកោះកាំឆាត់កានៅប្រទេសរុស្ស៊ី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)