សំណាញ់ញាណ
នាម
អត្ថន័យ
-
1
នាម
ញាណរបស់ព្រះសព្វញ្ញុពុទ្ធដែលទ្រង់រំពឹងប្រមើលមើលឧបនិស្ស័យសត្វលោកពុំរើសមុខ, ទ្រង់ប្រមើលមើលក្នុងមួយថ្ងៃពីរដងគឺក្នុងវេលាព្រឹកម្ដងល្ងាចម្ដងជាដរាប
ឧទាហរណ៍ ព្រះសម្មាសម្ពុទ្ធទាំងឡាយលុះតែបានក្រាលសំណាញ់ញាណប្រមើលមើលឃើញឧបនិស្ស័យសត្វរួចហើយទើបទ្រង់សម្ដែងធម៌។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)