រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សីហៈ

នាម

អត្ថន័យ (2)

  1. 1

    នាម

    សត្វ​ចតុ​ប្បាទ​ពួក​មួយ​ជា​ម្រឹគ​មាន​អំណាច​អង់អាច​។​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា​សីហៈ​មាន​៤​ប្រភេទ​គឺ​១​តិណសីហៈ​សីហៈ​មាន​សម្បុរ​ប្រផេះ​ស៊ីតិណ​ជាតិ​ជា​អាហារ; ២​កាឡសីហៈ​សីហៈ​មាន​សម្បុរ​ខ្មៅ​ស៊ីតិណ​ជាតិ​ជា​អាហារ​ដែរ; ៣​បណ្ឌុសីហៈ​សីហៈ​មាន​សម្បុរ​លឿង​ចាស់ ( សម្បុរ​ត្នោត ) ស៊ី​សាច់​សត្វ​ជា​អាហារ; ៤​កេសរសីហៈ​សីហៈ​មាន​កេសរ​គឺ​ត្រង់​ក​មាន​សំណុំ​រោម​សម្បុរ​ក្រហម, មាន​ឆ្នូត​ក្រហម​៣​ស្រស់​ក្រឡាញ​ពី​ត្រឹម​ក្បាល​កាត់​ចំមក​លើ​ខ្នង​គឺ​ឆ្នូត​មួយ​កណ្ដាល​បង្ហូត​ត្រង់​ចុះ​តាម​ខ្នង​ដង​កន្ទុយ​ឆ្នូត​ពីរ​សង​ខាង​ងាក​ចុះ​តាម​កៀន​ត្រគាក​ទាំង​ពីរ ( ម្ខាង​មួយ ) វិល​វៀន​ព័ទ្ធ​ជា​ទក្ខិណា​ព័ត៌, ត្រង់​មុខ​និង​ចុង​ជើង​ទាំង​បួន​និង​ចុង​កន្ទុយ​មាន​សម្បុរ​ក្រហម​ស្រស់, សរីរ​ប្រទេស​ក្រៅ​ពី​នោះ​មាន​សម្បុរ​សដូច​សម្បុរ​ខ្យង​ស័ង្ខ​ដែល​ខាត់, ស៊ី​សាច់​សត្វ​ជា​អាហារ ( ច្រើន​មាន​នៅ​ក្នុង​ហិមវន្ត​ប្បទេស ), កេសរសីហៈ​នេះ​មាន​អានុភាព​ជាង​សីហៈ​ទាំង​៣​ប្រភេទ​ខាង​លើ; ហៅ​សីហរាជ​ឬ​រាជ​សីហ៍ " ស្ដេច​សីហៈ " ក៏​បាន​។

  2. 2

    នាម

    រាសី​កំណត់​ដោយ​ផ្កាយ​សីហៈ, ជា​ឈ្មោះ​រាសីទី​៥​នៃ​សុរិយ​គតិ, មាន​៣១​ថ្ងៃ​ត្រូវ​គ្នា​នឹង​ខែ​អា​អ៊ូត​បារាំង​សែស ( ទី​៨)។​សព្វ​ថ្ងៃ​ប្រើ​ជា​សីហា​ជា​ខែ​ទី​៨​ដែរ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម