សាមគ្គីភេទ
អត្ថន័យ
-
1
នាម
ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានះគឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋានមានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដួល់សេចក្ដីទុក្ខឱ្យជាដរាប
ឧទាហរណ៍ (ព.កា.) ថ្លែងពីទោសនៃសាមគ្គីភេទ (រឿងរដ្ឋវជ្ជីមានសាមគ្គីភេទព្រោះចាញ់ល្បិចខ្សឹបរបស់វស្សការៈជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវក្នុងបុរាណសម័យ) សាមគ្គីភេទជាមូលហេតុបើកឱ្យសត្រូវចូលលុករុករានអស់ឥតមានផ្លូវទោះធ្វើម្ដេចកូវក៏កែពុំបាន។ដូចរដ្ឋវជ្ជីមានសាមគ្គីតាំងពីបុរាណវស្សការៈមន្ត្រីឈ្លានពានប្រើល្បិចមូលបានញុះញង់ខ្ទេចខ្ទី។យកបានប្រទេសដែលគេប្រហែសឱ្យបែកសាមគ្គីប្រើខ្សឹបងាយៗឥតចាយរូបីយ៍ថែមទាំងមានល្បីថាឈ្លាសផងទៀត។ហេតុនេះគួរខ្លាចប្រយ័ត្នកំណាចលបចូលជ្រៀតបៀតធ្វើសាមគ្គីឱ្យខូចបង់សៀតបែកហើយផ្សារទៀតពុំងាយជិតឡើយ។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)