សាធុ
គុណនាមនាម
អត្ថន័យ (2)
-
1
គុណនាម
ល្អ, ប្រពៃ; ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឱ្យសម្រេចផលឬសម្រេចប្រយោជន៍; ដែលពិត, មែន; ...។
-
2
នាម
សព្ទប្រាប់សេចក្ដីថា " ល្អ!; ល្អហើយ!; ស្រួលហើយ!; ត្រូវហើយ!; មែន!; មែនហើយ!; អរហើយ!; ..." ជាពាក្យសម្រាប់ប្រើក្នុងការទទួលអនុមោទនា, ទទួលអំណរ, ទទួលព្រមផងជាដើម
ឧទាហរណ៍ បើអស់លោក-អ្នកយល់ព្រមសូមឱ្យសទ្ទសញ្ញាថាសាធុបីដងឱ្យព្រមៗគ្នាមក!។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)