រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សាធនៈ

នាម

អត្ថន័យ

  1. 1

    នាម

    ពាក្យ​ដែល​សម្រេច​មក​អំពី​កិរិយា​សព្ទ​ឬ​អំពី​គុណ​សព្ទ​ដោយ​មាន​វិគ្រោះ​ជា​ទីតាំង​ចេញ​មក​ជា​នាម​នាម, ខាង​បាលី​ដូច​ជា​ទ្វី​ហាទី​ហិ​ជនេហិ​សហ​កម្មំ​កាតុំ​សីល​មស្សាតិ > សហ​ការី " ជន​អ្នក​មាន​កិរិយា​ធ្វើ​នូវ​កិច្ចការ​ជាមួយ​នឹង​ជន​ទាំងឡាយ​តាំង​ពី​ពីរ​នាក់​ឡើង​ទៅ​ជា​ប្រក្រតី​ហៅ​ថា​សហ​ការី ", បើ​ស្ត្រី​ហៅ​ថា​សហ​ការិណី​ឬ​សហ​ការិនី, ប្រែ​សម្រួល​សេចក្ដី​ថា " អ្នក​ធ្វើ​ការ​ជាមួយ​គ្នា "; ទានំ​ទេ​តី​តិ > ទាយក " អ្នក​ឱ្យ​ទាន​អ្នក​ឱ្យ​នូវ​អំណោយ ", បើ​ស្ត្រី​ជា​ទាយិកា​។​សហ​ការី​ឬ​សហ​ការិណី; ទាយក, ទាយិកា​នេះ​ជា​សាធនៈ​ឬជា​កិត​នាម​ព្រោះ​មាន​វិគ្រោះ​ជា​ទីតាំង​ប្រមូល​បង្កើត​បាន​ជា​នាម​នាម​ខាង​ភាសា​បាលី​។​ឯខាង​ភាសា​ខ្មែរ​ក៏​មាន​ពាក្យ​ជា​សាធនៈ​នេះ​ច្រើន​ណាស់, ពោល​ដោយ​សង្ខេប, កិរិយា​សព្ទ​ដែល​ចេញ​មក​ជា​នាម​នាម​ដូច​ជា​កំណាត់ < អ្វី​ដែល​គេ​កាត់ ( កាត់ > កំណាត់ ); បំណង < គំនិត​ដែល​គេ​នឹក​ប៉ង ( ប៉ង > បំណង ); ចង់ > ចំណង់; ចេះ > ចំណេះ; អរ > អំណរ​។​ល​។​គុណ​នាម​ចេញ​មក​ជា​នាម​នាម​ដូច​ជា​ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប​។​ល​។​នាម​នាម​មាន​ប៉ុណ្ណេះ​ជាដើម​នេះ​ហៅ​ថា​សាធនៈ​ឬហៅ​ថា​កិត​នាម​ក៏​បាន​។​ត្រូវ​ប្រើ​ថា​ខ្ញុំ​មាន​បំណង, ខ្ញុំ​មាន​អំណរ ... កុំ​ប្រើ​ថា​ខ្ញុំ​មាន​សេចក្ដី​បំណង, ខ្ញុំ​មាន​សេចក្ដី​អំណរ​ដូច្នេះ​ឡើយ​ព្រោះ​បំណង, អំណរ​ជា​សាធន​ឬជា​កិត​នាម​ស្រេច​ទៅ​ហើយ​។​ល​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម