សរភញ្ញ
នាម
អត្ថន័យ
-
1
នាម
ដំណើរសូត្រតាមលំនាំឬទំនងសំឡេង ( ការសូត្របទ ) គឺសូត្ររលាក់រលែកសំឡេងតាមរយៈឃ្លាសង្កាត់របស់គាថាឬពាក្យរាយប៉ុន្តែសូត្រប្រយ័ត្នមិនឱ្យភ្លាត់អក្ខរប្បភេទទាំង១០យ៉ាង ( ហៅចំពោះតែការសូត្រភាសាបាលីនិងសំស្ក្រឹត )
ឧទាហរណ៍ លុះធម្មកថិកសម្ដែងធម៌ចប់ហើយ, សាមណេរតូចៗបួនរូបសូត្រសរភញ្ញតទៅទៀត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)