ខ្វិត
គុណកិរិយានាម
អត្ថន័យ (3)
-
1
នាម
ឈ្មោះឈើមានផ្លែបរិភោគបានសន្តាននឹងក្រសាំង។ខ្វិតមានពីរប្រភេទគឺខ្វិតធំមានផ្លែធំៗ; ខ្វិតតូចឬខ្វិតធម្មតាមានផ្លែតូចៗ។
-
2
នាម
ពន្លាកតូចសម្រាប់ជាងឆ្លាក់។
-
3
គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យឱប, កៀវឱ្យប្លែកឡើង
ឧទាហរណ៍ ឱបខ្វិតគឺឱបជាប់, ជិត, ស្និទ្ធ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)