សម្ភវេសី
អត្ថន័យ
-
1
នាម
អ្នករកដំណើរកើតគឺសត្វដែលនៅក្នុងគ័ភ៌ឬនៅក្នុងស្រោមស៊ុតបម្រុងនឹងសម្រាលឬញាស់តាមកាលកំណត់ ( ចំពោះជលម្ពុជៈនិងអណ្ឌជៈ ); សត្វដែលផ្ដើមចាប់កំណើតក្នុងខណៈចិត្តទី១ឬដែលផ្ដើមចាប់កំណើតឡើងដោយឥរិយាបថណានៅមិនទាន់ផ្លាស់ឥរិយាបថនោះ ( ចំពោះសំសេទជៈនិងឧបបាតិកៈ ); សត្វដែលកំពុងស្វែងរកទីកើតតៗទៅទៀត ( និយាយដោយរួបរួម )
ឧទាហរណ៍ ;; (ព.កា.) សូមផ្សាយមេត្តាឆ្ពោះពួកសត្វនៅក្នុងវាលវដ្ដភពទាំងបីទោះសត្វពួកសម្ភវេសីឱ្យមានសេចក្ដីសុខក្សេមក្សាន្ត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)