សព្វ
អត្ថន័យ (3)
-
1
គុ.កិ., គុ.
ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់
ឧទាហរណ៍ ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ។ល។
-
2
គុណនាម
មិនបានការ
ឧទាហរណ៍ មនុស្សសព្វជាតិមនុស្សមិនបានការ។
-
3
កិរិយាសព្ទ
ពាក្យនេះជាគុ . កិ . ឬគុ . ដូចពាក្យសព្វ១ដែរ, ប៉ុន្តែខ្មែរប្រើជាកិ . មានន័យថា " ពេញ, គាប់, ស្ម័គ្រស្មោះ, ត្រូវ, ឥតខុស, ឥតទាស់ "
ឧទាហរណ៍ ទ្រង់សព្វព្រះរាជហឫទ័យ(សម្រាប់ព្រះមហាក្សត្រិយ៍ទ្រង់រាជ្យ), ទ្រង់សព្វព្រះទ័យ(សម្រាប់ស្ដេចទីព្រះអង្គម្ចាស់ឬអ្នកអង្គម្ចាស់), សព្វព្រះទ័យ(ស.ស.) គឺមានន័យថាស្រឡាញ់, ពេញចិត្ត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)