សង្ឃាដី
អត្ថន័យ
-
1
នាម
សំពត់ឃ្នាបឬសំពត់សម្រាប់ពាក់ពាតគឺសំពត់ដែលដេរគួបគ្នាជាពីរជាន់ឬបួនជាន់មានផ្ទាំងខ្ទង់សង្កាត់ដូចគ្នានឹងឧត្តរាសង្គៈដែរ, ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, សម្រាប់ប្រើឃ្លុំការពាររងា, សម្រាប់បត់ជាផ្នត់ពាក់ពាតលើឧត្តរាសង្គៈក្នុងកាលធ្វើសង្ឃកម្មឬបត់ប្រើជាកម្រាលសិងមួយដងមួយកាលក៏បាន
ឧទាហរណ៍ ភិក្ខុតម្រួតសង្ឃាដីជាមួយនឹងឧត្តរាសង្គៈឃ្លុំចូលទៅក្នុងភូមិ; ភិក្ខុពាក់សង្ឃាដីធ្វើឧបោសថកម្ម (ព.ពុ.)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)