សក់ឡក់
គុណកិរិយាគុណនាម
អត្ថន័យ
-
1
គុ.កិ., គុ.
ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម
ឧទាហរណ៍ សម្ដីសក់ឡក់, មនុស្សសក់ឡក់, កិរិយាសក់ឡក់។ (ព.កា.) ថាដូចពួកពាលសក់ឡក់ចិត្តអាក្រក់ធ្វើលីកលានយល់ធម៌ដំបូន្មានចិត្តពុំចូលពុំចង់ស្ដាប់។សាស្ត្រាច្បាប់វិធូរបណ្ឌិត។ពាក្យកាព្យធៀបថាមនុស្សសក់ឡក់មារយាទអាក្រក់ប្រាសចាកអៀនខ្មាសគន់ឯឫកពាខ្ជីខ្ជាផ្ដេសផ្ដាសច្រឡេសច្រឡាសច្រឡោងខាមក្រៃ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)