វេវចនសព្ទ
អត្ថន័យ
-
1
នាម
ពាក្យពីរម៉ាត់ឬវាចាវិលាស (locution) ពីរម៉ាត់ឬក៏ច្រើនម៉ាត់ជាវេវចនសព្ទនឹងគ្នាកាលណាពាក្យឬវាចាវិលាសនោះមានប្រភេទដូចគ្នានិងអាចជំនួសគ្នាបានក្នុងល្បះដោយឥតបណ្ដាលឱ្យល្បះមានន័យផ្សេង។តាមធម្មតាពាក្យពីរម៉ាត់ដែលជាវេវចនសព្ទនឹងគ្នាមិនមានន័យដូចគ្នាបេះបិទទេ : គេមិនអាចប្រើវាជំនួសគ្នាបានគ្រប់ករណីទេឬវាជំនួសគ្នាបានប៉ុន្តែសណ្ឋានភាសា (registres) មានកម្រិតខុសគ្នា
ឧទាហរណ៍ "លាចាកលោក" និង "ទទួលមរណភាព" ជាវេវចនសព្ទនឹងគ្នា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)