វេរ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ប្រគល់ឬប្រគេនអ្វីៗឱ្យដោយបញ្ចេញវាចាថាតាមគ្នា ( ព . ពុ .)
ឧទាហរណ៍ វេរភត្ត, វេរកុដិ, វេរសាលាប្រគេនជំនុំសង្ឃ។
-
2
កិរិយាសព្ទ
ងាកបែរទ្រេតឬបញ្ឆៀង, ងាកបែររេ
ឧទាហរណ៍ សសរវេរ, ដើមឫស្សីត្រូវខ្យល់ខ្លាំងវេរមកលើផ្លូវ, ទូកវេរ។
-
3
នាម
ដំណើរយកវេនគ្នា, ដំណើរធ្វើការឱ្យគ្នាទៅវិញទៅមកម្ដងម្នាក់
ឧទាហរណ៍ យកវេរ, ជំពាក់វេរគេ, សងវេរគេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)