វៀន
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ព័ទ្ធពេនចូល, ព័ទ្ធខ្វេរក្រវៀន
ឧទាហរណ៍ វៀនដេកដេកផ្អៀងក្នុងទីចង្អៀតអង្កុញជើងដៃក្រវៀន។
-
2
នាម
ប្រដាប់ត្បាញដោយចម្រៀកផ្ដៅចាក់ទាក់ជាក្រឡាបួនជ្រុងៗចងព័ទ្ធពីខាងក្រោយកូបឬរយាងដំរីសម្រាប់ដាក់អីវ៉ាន់រាយរងផ្សេងៗ
ឧទាហរណ៍ កូបដំរីខ្លះមានវៀនខ្លះឥតវៀន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)