វណ្ណយុត្ត
អត្ថន័យ
-
1
នាម
គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន១៨យ៉ាងគឺ១វិសជ៌នីឬវិសគ៌ៈឬក៏រះមុខ ( ះ ); ២មូសិកទន្តឬធ្មេញកណ្ដុរ ( ៉ ); ៣ត្រីសព្ទ ( ៊ ); ៤ទណ្ឌឃាតឬបដិសេធ ( ៍ ); ៥របាទឬរេផៈ ( ៌ ); ៦រស្សសញ្ញាឬបន្តក់ ( ់ ); ៧សំយោគសញ្ញា ( ័ ) ៨លេខទោឬអាមេណ្ឌិតសញ្ញា (ៗ); ៩លេខអស្តា ( ៏ ); ១០កាកបាទឬជើងក្អែក (+); ១១កុក្កុដនេត្រឬភ្នែកមាន់ (៙); ១២របះ (។); ១៣របះចប់ឬរបះបរិយោសាន (៕); ១៤គោមូត្រ (៚); ១៥រ៉ាត់ឬគាប (}); ១៦រជ្ជុសញ្ញា; ១៧មច្ឆណ្ឌសញ្ញាឬពងត្រី (...) ១៨បេយ្យាល (។បេ។) ឬ (។ល។); ជា១៩យ៉ាងនឹងយុគលពិន្ទុនេះ ( ៈ ) ដែលទើបនឹងបង្កើតថ្មីសម្រាប់ប្រើចុចសម្រួលពាក្យឱ្យងាយថា, ដូចជាធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈជាដើម។ក្នុងវចនានុក្រមនេះមានប្រើវណ្ណយុត្តរបស់អឺរ៉ុបផងគឺ . :?! = < > " " សម្រួលតាមសម័យនិយម ( ដែលក្នុងសម័យបច្ចុប្បន្នបានឱ្យឈ្មោះថាសំ . បា . ឬជាខ្មែរអស់ហើយ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)